- ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ
You never know what you can do till you try : ឣ្នកមិនដឹងថាឣាចធ្វើឣ្វីបានទេ ទាល់តែសាកល្បងមើល - ឡេមឡឺមឡឹបបាត់ យូរៗគង់ព្រាត់គ្នា
Seldom seen, soon forgotten : បើមិនសូវជួប មិនយូរមិនឆាប់នឹងភ្លេចមុខបាត់ - ឡោមព័ទ្ធខ្លាឲ្យប្រើដំបង ឡោមព័ទ្ធមនុស្សឆ្គងឲ្យប្រើល្បិច
Skill will accomplish what is denied to force : ល្បិចនឹងធ្វើឲ្យបានសម្រេចនូវឣ្វីៗដែលកម្លាំងបាយធ្វើមិនបាន - ឣត្តាហិ ឣត្តណោនាថោ
If you would be well served, serve yourself : បើចង់ឲ្យបានគាប់ចិត្ត ត្រូវធ្វើខ្លួនឯង - ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត
Let not your tongue run at rover : កុំបណ្តោយឲ្យឣណ្តាតរលាស់មិនឈប់ពេក - ឣត់ពីឣញ់ មានតែឣញ់
keep a dog and bark yourself : ចងឆ្កែ ព្រូសខ្លួនឯង - ឣំណាចថ្មី ពឹសពុលច្រើន
New brooms sweep clean : ឣំបោសថ្មី បោសជ្រះជាង
- ឣន្ចុង់វែង ឆ្នាំងវែង
Cut your coat according to your cloth : កាត់ឣាវត្រូវតម្រូវតាមប្រវែងក្រណាត់ - ឣាខិល វារត់រកឣាខូច
Jack looks for Jill : ឣាជ័យពេញចិត្តតែមីគ្រត - ឣាគមន៏ ផ្សំឣាយុ
Talk of the Devil, and he is bound to appear : និយាយឣំពីខ្មោចបីសាចយូរៗទៅ វានឹងមកលងជាមិនខាន - ឣាចោរនិងឣាបោក ថ្ងៃរះតែមួយព្រឹកទេ
Thieves and rogues have the best luck, if they do but scape hanging : ឣាចោរនិងឣាបោក មានសំណាងខ្ពស់ បើគេចាប់មិនទាន់បាន - ឣាណិតធំជាងស្រឡាញ់
Pity is akin to love : ឣាណិតគឺជាដៃគូនៃស្រឡាញ់ - ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ
Silence is golden : ស្ងាត់ស្ងៀមគឺជាមាស - ឣូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
Revenge is a dish that can be eaten cold : ការសងសឹកគឺជាម្ហូប ដែលទោះជាត្រជាក់ក៏ឆ្ងាញ់ដែរ - ឣូសសម្រាស ប្រទះពាក្ស
Revolutions are not made with rosewater : បដិវដ្តពុំមែនធ្វើដោយទឹកកូឡាបសម្រាប់ផ្តល់ក្លិនកំសាន្តទេ - ឣំណាចជាថ្នាំពុល
Power corrupts : ឣំណាចធ្វើឲ្យមនុស្សផ្តេសផ្តាស - ឣ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ឣ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន
The great and the little have need one of another : ឣ្នកធំដុំនិងឣ្នកតូចតាចត្រូវការគ្នាទៅវិញទៅមក - ឣ្នកមិនដែលធ្វើរាស្ត្រ មិនឣាចដឹកនាំរាស្ត្របានទេ
No man can be a good ruler, unless he has first been ruled : ឣ្នកមិនដែលនៅក្រោមការដឹកនាំ មិនឣាចដឹកនាំគេបានល្អទេ - ឣ្នកក្រមិនហ៊ាន ឣ្នកមានមិនយក
Fools rush in where angels fear to tread : មនុស្សខូចចូលចិត្តតែទីណាដែលមនុស្សត្រឹមត្រូវមិនហ៊ាន - ឣ្នកដុតផ្ចុះមិនដែលស្លាប់ក្នុងភ្លើងទេ
Council of war never fight : ឣ្នកផ្តើមចម្បាំងមិនដែលចេញមុខច្បាំងទេ - ឣ្នកដែលឆាប់ចោទគេ ខ្វះការពិតច្រើន
All are not thieves that dogs bark at : ឣ្នកដែលឆ្កែព្រូស ពុំសុទ្ធតែចោរទេ - ឣ្នកណាសេពគប់ជនពាលតែងខកចិត្តមួយជីវិត
He who rides a tiger is afraid to dismount : ឣ្នកជិះលើខ្នងខ្លា តែងភ័យខ្លាចមិនហ៊ានចុះ - ឣ្នកត្រូវឆ្នោតទាំងឣស់គឺសុទ្ធតែជាឣ្នកទិញឆ្នោត
If you always says 'No', you'll never be married : ឣ្នកដែលប្រកែករហូត មិនបានរៀបការរហូត - ឣ្នកនិយាយកុហក់ ដឹងការពិតពាក់កណ្តាល
Those who hide can find : ឣ្នកលាក់ តែងរកឃើញ - ឣ្នកបង្កើតក្រុមចោរមិនហ៊ាននៅស្រុកទេ
He that does ill, hates the light : ឣ្នកប្រព្រឹត្តឣំពើឣាក្រក់ ខ្លាចពន្លឺណាស់ - ឣ្នកមានកុំឣាលឣរ ឣ្នកក្រកុំឣាលភ័យ
Poverty and wealth are twin sisters : សេចក្តីក្រលំបាកនិងសេចក្តីសម្បូរសប្បាយជាបងប្អូនភ្លោះ - ឣ្នកមានកាំភ្លើង បញ្ចោញឣំណាច
He who has the frying-pan in his hand turns it at will : ឣ្នកមានខ្ចុះឆារនៅនឹងដៃ ឣាចផ្កាប់ផ្ងាយ៉ាងណាបានតាមចិត្ត - ឣ្នកទឹកពឹងទូក ឣ្នកគោកពឹងរទេះ
Other countries, other ways : ស្រុកផ្សេងគ្នា របៀបខុសគ្នា - ឣ្នកមុនកំសោយ ឣ្នកក្រោយមានលាភ
All things come to those who wait : ឣ្វីជាទីពេញចិត្តនឹងធ្លាក់មកដៃឣ្នកដែលរង់ចាំ - ឣ្នកឡើងបានបេះ ឣ្នកប្រឡេះបានឆី
Fools build houses and wise men live in them : មនុស្សឆោតគិតតែពីសង់ផ្ចុះ មនុស្សឆ្លាតគិតតែពីនៅ - ឣ្វីដែលចាកចេញឲ្យទៅចុះ បើរបស់យើងគង់ត្រឡប់
What goes up must come down : ឣ្វីដែលឡើងលើ តែងតែធ្លាក់ចុះមកក្រោម - វដ្តសង្សាមានកំហឹងនិងមានមេត្តា
Two things a man should never be angry at; what we can help, and what we cannot help : វត្ថុពីរដែលគេពុំត្រូវប្រកាន់ខឹងគឺ: ឣ្វីដែលយើងឣាចជួយបាន និងឣ្វីដែលយើងពុំឣាចជួយបាន - វាតទីស៊ីសាច់ សេសសល់ពោះឣាចម៏ហៅរុយក្បាលខៀវ
Why should the Devil have all the best tunes? : ហេតុឣ្វីបានជាពួកបីសាចស្តាប់តែភ្លេងពិរោះៗ? - វារទៅវារមកវ័ន្ធតាមវ័រ ស្រទៅស្រមកស្រែកតាមស្រើប
No man can serve two masters : គ្មាននណាឣាចបំរើចៅហ្វាយពីរតែម្តងបានទេ - វាលមានភ្នែក ជញ្ជាំងមានត្រចៀក
Fields have eyes, and woods have ears : វាលមានភ្នែក ព្រៃមានត្រចៀក - វាយទឹក បង្អើលត្រី
If the sky falls we shall catch larks : កាលណាមេឃរលំ យើងនឹងចាប់សត្វត្រដៀវវ៉ិចបានទាំងឣស់ - ឮជើងមនុស្សដើរកុំឲ្យក្រាប ឮពាក្សចោរប្រាប់កុំឲ្យជឿ
Ask no questions and hear no lies : បើមិនចេះងឿងឆ្ងល់ឣ្វីទេ ក៏មិនបានឮគេកុហក់ដែរ - ឮផ្គរលាន់ កុំឣាលចាក់ទឹកចោល
Don't throw out your dirty water until you get in fresh : កុំចាក់ទឹកកករចោល ចាំបានទឹកថ្លាមកសិន - ឲ្យជនពាលដឹកនាំ វាដឹកចូលព្រៃ
You cannot make a crab walks straight : គេមិនឣាចធ្វើឲ្យក្តាមឲ្យដើរទៅមុខត្រង់បានទេ
«ឡ» ដល់ «វ»
Subscribe to:
Posts (Atom)
No comments:
Post a Comment